រដ្ឋបាលខេត្តសៀមរាប បិទផ្សារបន្ទាយស្រី ឃុំខ្នារសណ្ដោយ ស្រុកបន្ទាយស្រី រយៈពេល២សប្ដាហ៍
(សៀមរាប): រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចបិទផ្សារបន្ទាយស្រី ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដោយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាបណ្តោះអាសន្ន រយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃ ការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រហូតមានការចេញសេចក្ដីសម្រេច។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន CPNS News ទទួលបាននៅយប់នេះ៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប :





