សាហាវព្រៃផ្សៃម្លេះយកដែកថ្នាំងអំពៅវាយលើប្រពន្ធរហូតរងរបួសធ្ងន់ធ្ងរ
ខេត្តកំពត
ករណីផ្ទុះអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងកាលពីថ្ងៃទី 14 ខែ09 ឆ្នាំ2021វេលាម៉ោង 4 ទៀបភ្លឺស្ថិតនៅក្នុងភូមិព្រែកគគី ឃុំដងទង់ស្រុកដងទង់ខេត្តកំពតបើយោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុឈ្មោះឯមស្រីទូចជាជនរងគ្រោះដែលត្រូវជាប្រពន្ធជនបង្កបានក្រោកឡើងពីដំណេកម៉ោង 4:00 រៀបចំទៅធ្វើការរោងចក្រដូចសព្វមួយដងតែត្រូវបានឈ្មោះឌឹមចាយដែលត្រូវជាប្ដីជាជនបង្កបានឃាត់មិនឲ្យជនរងគ្រោះទៅធ្វើការតែជនរងគ្រោះនៅតែចចេះទៅធ្វើការទើបធ្វើឲ្យជនបង្កឈ្មោះឌឹមចាយដែលត្រូវជាប្ដីខឹងសម្បារខ្លាំងក៏បានទាញដែកថ្នាំងអំពៅវាយសន្ធាប់ទៅលើប្រពន្ធរបស់ខ្លួនច្រើនដែករហូតបាត់បង់ស្មារតីដេកនៅក្នុងឈាមឃើញកូនប្រសាប្រើអំពេីហិង្សាទៅលើកូនស្រីបង្កើតដូចនេះលោកឯមធុងដែលត្រូវជាឪពុកក្មេកជនបង្កបានស្ទុះទៅចាប់ជនបង្កដើម្បីកុំឲ្យប្រើអំពេីហិង្សាទៅលើកូនស្រីរបស់ខ្លួនតែបែជាត្រូវកូនប្រសាចិត្តអប្រិយបានវាយនិងច្របាច់កគាត់ស្ទើរស្លាប់ស្ទើររស់។

ជនបង្កត្រូវជាប្ដីមានឈ្មោះឌឹម ចាយអាយុ 39 ឆ្នាំមុខរបរជាអ្នកចុះទូកនៅកំពង់សោម
ចំណែកជនរងគ្រោះមានឈ្មោះអែមទូចត្រូវជាប្រពន្ធរងរបួសធ្ងន់ត្រង់ក្បាលដេរអស់ចំនួន50សិបថ្នេរនិងរងរបួសត្រង់ដៃត្រង់ជើងបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ចំណែកជនបង្កត្រូវជាប្ដីបន្ទាប់ពី ពីប្រេីអំពេីហិង្សាលើប្រពន្ធលើឪពុកក្មេកហើយបានគេចខ្លួនបាត់ស្រម៉ោល

នៅក្នុងសាច់រឿងនេះដែរសាច់ញាតិជនរងគ្រោះសំណូមពរឲ្យសមត្ថកិច្ចខេត្តកំពតមេត្តាចាប់ជនបង្កដើម្បីអនុវត្តតាមច្បាប់ព្រោះបច្ចុប្បន្ននេះបន្ទាប់ពីជនបង្កបានគេចខ្លួនបាត់ពួកគាត់មិនហ៊ានសម្រាកនៅផ្ទះទេព្រោះខ្លាចជនបង្កលក់មកស្ងាត់ៗធ្វើបាបមកលើក្រុមគ្រួសារគាត់ទៀត។

ចំណែកលោកហីងឈុំអធិការនគរបាលស្រុកដងទង់បានផ្ដល់បទសម្ភាសន៍ប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទដៃថារឿងនិទានរឿងអំពើហិង្សាក្នុងគ្រួសាររវាងប្តីនិងប្រពន្ធនិងឪពុកក្មេកតើជនបង្ករបន្ទាប់ពីបានប្រើអំពើហិង្សាលើប្រពន្ធលើឪពុកក្មេករួចហើយក៏គេចខ្លួនបាត់ស្រម៉ោលបច្ចុប្បន្ននៅក្នុងសំណុំរឿងនេះលោកនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីឱ្យតុលាការចេញដីកាចាប់ខ្លួននិងឈានដល់ការឃាត់ខ្លួនអនុវត្តទៅតាមនីតិវិធីច្បាប់




