គូសងសឹក! Barcelona ប៉ះ Bayern ដោះស្រាយគំនុំចាស់ ៨-២

ការប្រកួតពានរង្វាន់ UEFA Champions League រដូវកាលថ្មីចាប់ផ្ដើមនៅរាត្រីនេះហើយ ដោយគូពិសេសជាងគេនោះគឺក្រុម FC Barcelona ប៉ះក្រុម Bayern Munich នៅម៉ោង២រំលងអាធ្រាត្រ។
នេះជាឱកាសសម្រាប់សងសឹករបស់ក្រុម Barcelona ហើយ បន្ទាប់ពីពួកគេធ្លាប់ចាញ់ក្នុងលទ្ធផលដល់ទៅ ៨-២ កាលពីជួបគ្នាលើកមុន។ ដោយនោះជាបរាជ័យធំសម្រាប់ក្រុមអ្នកមានបុណ្យក្នុងពាន UCL ហើយក៏ធ្វើឱ្យអ្នកគាំទ្រចាំមិនភ្លេចផងដែរ។ តែសម្រាប់រដូវកាលនេះ ក្រុម Barcelona មានការផ្លាស់ប្ដូរច្រើន ជាពិសេសតំបន់ប្រយុទ្ធតែម្ដង។


លោក Ronald Koeman បាននាំយកការប្រយុទ្ធបែបថ្មីជាមួយកីឡាករលឿនៗដូចជា Depay ជាដើម ដែលគេមើលឃើញថាមានភាពរហ័សជាងមុន។ ខណៈដែលខាងក្រោម Bayern Munich វិញ ក៏ស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មីដូចគ្នាលោក Julian Nagelsmann។ អ្នកចាត់ការវ័យក្មេងរូបនេះ កំពុងដឹកនាំបានល្អណាស់ ដោយឈ្នះច្រើនគ្រាប់ក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ។
ដូច្នេះចាំមើលទាំងអស់គ្នា ថាតើនៅយប់នេះ ក្រុម Barcelona អាចសងសឹកទៅលើក្រុម Bayern Munich វិញបានដែរឬទេ?
កីឡាកររបួសរបស់ក្រុមអ្នកពីរ គឺក្រុម Barcelona មានដូចជា Dembele, Fati, Braithwaite និង Aguero ។ ស្របពេលខាងក្រុម Bayern Munich វិញ មិនមានបញ្ហាអ្វីឡើយ ជាពិសេស Lewandowski និង Muller សុទ្ធតែអាចលេងបានប្រកួតនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram