ខេត្តរតនគិរី បន្តរកឃើញអ្នកវិជ្ជមានកូវីដ ចំនួន១១នាក់ និង ស្លាប់១នាក់
(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីប្រកាសព័ត៌មានពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១១នាក់បន្ថែមទៀត តាមរយៈធ្វើតេស្តរហ័ស (Rapid Test) និងករណីស្លាប់១នាក់ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh Newsទទួលបាននៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន១,២៣៣នាក់ (ករណីDelta ១០នាក់),ព្យាបាលជាសះស្បើយសរុបចំនួន៨៤១នាក់ និងស្លាប់ចំនួន ៩នាក់៕


