ចុះត្រួតពិនិត្យ និងបិទផ្អាកសកម្មភាពការលក់ដូរចែកចាយដេប៉ូប្រេងឥន្ធនៈមិនគ្រប់លីតចំនួន២កន្លែងនៅក្នុងខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ ក្នុងរយៈពេលពីរថ្ងៃ គិតចាប់ពីថ្ងៃទី២ និងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ អគ្គនាយកដ្ឋានបង្រា្កបការក្លែងបន្លំដឹកនាំដោយលោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ចុះត្រួតពិនិត្យ និងបិទផ្អាកសកម្មភាពការលក់ដូរចែកចាយដេប៉ូប្រេងឥន្ធនៈមិនគ្រប់លីតចំនួន២កន្លែងនៅក្នុងខេត្តកំពង់ធំ ។

ក្នុងនោះរួមមានទី១. ដេប៉ូតេលា (DEPOT TELA) «ហេង សុធី» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន និងទី២. ដេប៉ូដេលា Depot TELA «ថន ចេងប៊ុនម៉ា» ស្ថិតនៅភូមិបែកចាន ឃុំទួលគ្រើស ស្រុកតាំងគោក ខេត្តកំពង់ធំ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចទល់មុខផ្លូវបត់ទៅភូមិជីវភាព ឃុំអណ្តោងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។
ដើម្បីធ្វើការផាកពិន័យតាមច្បាប់ និងតម្រូវឲ្យធ្វើការកែសម្រួលឲ្យបានត្រឹមត្រូវនូវរង្វាស់រង្វាល់តាមមាត្រាសាស្ត្រ (កែវក្រឹត្រ) ឡើងវិញ ។






