រដ្ឋបាលខេត្តឧត្តរមានជ័យ កំណត់ភូមិចំនួន២ នៅឃុំថ្លាត និងឃុំអន្លង់វែង ស្រុកអន្លង់វែង ជា «តំបន់លឿងទុំ» ដើម្បីទប់ស្កាត់ជំងឺកូវីដ
(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចកំណត់ភូមិថ្មី ស្ថិតក្នុងឃុំថ្លាត និងផ្សារអូរជីក ភូមិអូរជីក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ជា «តំបន់លឿងទុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ដែលអង្គភាពព័ត៍មាន CPNS News ទទួលបាននៅយប់ថ្ងៃនេះ បានបញ្ជាក់ថា៖ «ត្រូវបានកំណត់ភូមិថ្មីនៃឃុំថ្លាត និងផ្សារអូរជីក ភូមិអូរជីក ក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ជាតំបន់លឿងទុំ និងធ្វើការបិទខ្ទប់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩»៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖











