ក្រុមចោរប្លន់ប្រដាប់អាវុធ និងគ្រឿងផ្ទុះ បានបង្កើតភាពភ័យខ្លាចក្នុងទីក្រុងមួយនៃរដ្ឋសាវប៉ូឡូប្រេស៊ីសប្រទេសប្រេស៊ីល

ក្រុមចោរប្លន់ប្រដាប់អាវុធ និងគ្រឿងផ្ទុះ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានបង្កើតភាពភ័យខ្លាចក្នុងទីក្រុងមួយនៃរដ្ឋសាវប៉ូឡូប្រេស៊ីស។


ក្រុមចោរប្លន់នេះ បានចូលប្លន់ធនាគារ២ រហូតដល់ចាប់ចំណាប់ខ្មាំងចងដាក់លើដំបូលរថយន្តរបស់ពួកគេ ដើម្បីការពារខ្លួនពេលដែលពួកគេរត់គេចខ្លួន។ ក្នុងការប្លន់ដ៏សា.ហាវនោះ បណ្ដាលឲ្យមនុស្សស្លា.ប់ចំនួន៣នាក់ ក្នុងនោះមានសមាជិកក្រុមចោរម្នាក់ផងដែរ ហើយមនុស្សយ៉ាងតិច៦នាក់ទៀតត្រូវរងរបួស។


យោងតាមប៉ូលិសបានឱ្យដឹងថា ក្រោយរំលងអាធ្រាត្របន្តិច មនុស្សជាច្រើនសិបនាក់ប្រដាប់ដោយអាវុធ បានអុកឡុកតាមដងវិថីនានាកណ្ដាលក្រុង ARACATUBA ដែលជាទីក្រុងមានប្រជាជនចំនួន២០០.០០០នាក់ ស្ថិតនៅចម្ងាយ៥០០គិឡូម៉ែត្រភាគពាយ័ព្យក្រុងសាវប៉ូឡូ។ ហើយក្រុមកុំម៉ង់ដូនេះ ក៏បានប្រើដ្រូននានា គ្រឿងផ្ទុះ និងចំណាប់ខ្មាំងជាខែលមនុស្ស ហើយបាញ់លើរថយន្តទាំងឡាយ។


តាមបណ្ដារូបភាពផ្សាយតាមទូរទស្សន៍ក្នុងស្រុកបង្ហាញថា ក្រុមចោរប្លន់ដ៏សា.ហាវនេះ ធ្វើដំណើរផង បាញ់បោះផង និងគំរាមចំណាប់ខ្មាំងជាច្រើននាក់ផងដែរ។ ក្រោយចូលប្លន់ធនាគារចំនួន២ រួច ក្រុមចោរក៏បានរត់គេចខ្លួន ដោយយកចំណាប់ខ្មាំងទៅដាក់លើដំបូល និងកាបូរថយន្តរបស់ពួកគេ។ ហើយពួកគេក៏បានដាក់គ្រឿងផ្ទុះដែរ នៅតាមចំណុចផ្សេងៗនៃទីក្រុងនោះ និងឡោមព័ទ្ធប៉ុស្តិ៍ប៉ូលិសមួយចំនួន ដើម្បីពន្យារពេលការលើកមកដល់នៃកម្លាំងជំនួយ។


តាមសាក្សីម្នាក់បានឱ្យដឹងថា ក្រុមចោរបានពាក់អាវការពារគ្រាប់ ប្រដាប់ដោយកាំភ្លើងវាយលុក និងពាក់មួកកាស់។ ពួកគេបន្លំខ្លួនហាក់ដូចជាកងទាហានអ៊ីចឹង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram