គ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង បុករថយន្តដែលចតលើផ្លូវរថភ្លើងរងការខូចខាតយ៉ាងដំណុំ នៅស្រុកព្រៃនប់


ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី០២ ខែឧសភាឆ្នាំ២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍លើផ្លូវរថភ្លើងបុករថយន្តស្ទូចមួយគ្រឿងដែលឈប់ចតលើផ្លូវរថភ្លើង ក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ សមត្ថកិច្ចបញ្ជាក់ថា រថយន្តដែលចតលើផ្លូវរថភ្លើងនេះម៉ាកHYUNDAI ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-3529

ដឹកបង្គោលភ្លើងដើម្បីស្ទូចដាក់នៅតំបន់នោះ ក្រោយកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួន ។ រថភ្លើងមានទិសដៅចូលមកក្រុងព្រះសីហនុ អ្នកបើកបររថភ្លើងឈ្មោះ អៀង វិរៈ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ ក្រៅពីខូចខាតក្បាលរថភ្លើងនិងរថយន្តមិនមានមនុស្សរងគ្រោះថ្នាក់ទេ ហើយករណីនេះនគរបាលបានចាត់ចែងយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមនីតិវិធីនៃច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram