យប់មិញបាញ់៤គ្រាប់ នៅក្រុងប៉ោយប៉ែតបណ្តាលអោយបុរសម្នាក់ដេកស្លាប់យ៉ាងអណោចអធម៌ មិនទាន់ដឹងមូលហេតុ….

ខេត្តបន្ទាយមានជ័យ៖ តាមប្រភពបានរាយការណ៍អោយដឹងថា យប់មិញ នៅវេលាម៉ោងប្រមាណជាង១ រំលងអធ្រាត ឈានចូលថ្ងៃទី០៣ ឧសភា ឆ្នាំ២០២០ នៅក្រុងប៉ោយប៉ែត ស្ថិតតាមផ្លូវនាគទិព្វ២ ម្តុំផ្លូវស្តង់តាងួន ជិតទីតាំងលក់រថយន្ត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានករណីបាញ់ ៤គ្រាប់បណ្តាលបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមជាមួយម៉ូតូ ០១ គ្រឿង មិនទាន់ដឹងមូលហេតុនៅឡើយ ។


ហេតុការណ៍នេះជនរងគ្រោះត្រូវគេបាញ់ត្រូវច្រើនគ្រាប់មិនដឹងថាជាករណីគំនុំ រឺយ៉ាងណានោះទេ គ្រាន់តែអ្នកភូមិថា ជនរងគ្រោះឈ្មោះហៀង សុគន្ធារ៉ា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅដីថ្មី ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


ទោះជា យ៉ាងណាបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ លើករណីឃាត់កម្មនេះ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ យកទៅផ្តន្ទាទោស ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram