ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចដាក់វិន័យកងកម្លាំងនគរបាលជាតិចំពោះ លោកវរៈសេនីយ៍ទោ សួគ៌ ធី

រាជធានីភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចដាក់វិន័យកងកម្លាំងនគរបាលជាតិចំពោះ លោកវរៈសេនីយ៍ទោ សួគ៌ ធី អធិការរងនគរបាលស្រុក ចន្ទ្រា ទទួលបន្ទុកចរាចរណ៍ ដោយបានផ្អាកការងារជាបណ្ដោះអាសន្ន បន្ទាប់ពី លោកអធិការរងរូបនេះបានអនុវត្តន៍លេីសគោលការណ៍ណែនាំរបស់ ថ្នាក់ដឹកនាំបង្ករអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ។

សូមគាំទ្រនូវចំណាត់ការរបស់ ឯកឧត្តមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដេីម្បីពង្រឹងវិន័យមន្ត្រីក្នុងការអនុវត្តន៍ច្បាប់អោយបានត្រឹមត្រូវ ទន់ភ្លន់ ម៉ឺងម៉ាត់ ។ ជាមួយគ្នានេះដែរ សូមប្រជាពលរដ្ឋ មេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា ដេីម្បីសុវត្ថិភាពក្រុមគ្រួសារយើង សង្គមជាតិយើង។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram