លោកវរសេនីយ៍ឯក សេង សុគន្ធចាត់ អធិការស្រុកកំពង់ត្រាច បានដឹកនាំកម្លាំងសមត្ថកិច្ចផ្ទាស់ចុះបង្រ្កាបទីតំាងល្បែងប្រជល់មាន់និងដកហូតបានម៉ូតូ១៣គ្រឿងនិងវត្ថុតាងមួយចំនួន

(ខេត្តកំពត)ដោយមានការចង្អុលបង្ហាញពីរឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ មធុរិទ្ធស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទីព្រឹកលោកវិរៈសេនីយ៍ឯក សេង សុគន្ធចាត់ អធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចបានដឹកនាំកម្លាំងផ្ទាល់បានចុះបង្រ្គាបល្បែងសីុសងជល់មាន់ខុសច្បាប់១កន្លែង(ជល់មាន់)នៅព្រៃស្មាច់១កន្លែងគ្មានមនុស្សរស់នៅស្ថិតនៅភូមិកោះត្នោត ឃុំព្រែកក្រឹស ស្រុកកំពងត្រាច កំពត។
មនុស្សរត់គេចខ្លួនបាត់អស់។

សំភារ:ដកហូតរួមមាន
ម៉ូតូចំនួន១៣គ្រឿង នឹងមាន់ងាប់ចំនួន១ក្បាលកន្រ្តកដាក់មាន់១។

បច្ចុប្បន្នកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច កំពុងតែធ្វើការកសាងសំណុំរឿងបញ្ជូនចាត់ការតាមនិតិវិធីច្បាប់។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram