ករណីអគ្គិភ័យឆាបឆេះផ្ទះស្តុកគ្រឿងអគ្គិសនីមួយកន្លែង នៅតាមបណ្តោយផ្លូវលេខ៤០៤…


រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះផ្ទះស្តុកគ្រឿងអគ្គិសនីមួយកន្លែង នៅតាមបណ្តោយផ្លូវលេខ៤០៤ ក្បែរអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលនាព្រឹកថ្ងៃ១៩ ខែ សីហា ឆ្នាំ២០២១ នេះ។
ក្នុងហេតុការណ៍ខាងលើនេះដែរ គេសង្កេតឃើញកម្លាំងមានសមត្ថកិច្ចបានចុះជួយអន្តាគមន៍បាញ់ទឹកពន្លត់ ដោយមានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានបាញ់ទឹកពន្លត់យ៉ាងញាប់ដៃញាប់ជើងផងដែរ ។
ទាក់ទិននឹងករណីខាងលើនេះដែរ គេមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយទេ ខណៈមានការសង្ស័យថា មូលហេតុគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram