នគរបាលស្រុកសំពៅលូន បង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ឋានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ….

ខេត្តបាត់ដំបង ៖ នៅថ្ងៃព្រហស្បត្តិ ៩ កេីត ខែ ពិសាខ ឆ្នាំ ជូត ទោស័ ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ខែមេសា ឆ្នាំ២០ ២០វេលាម៉ោង ១៦ និង៣៥នាទីអនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុ ខុន ស្នងការនៃស្នងការដ្ឋាន នគរ បាល ខេត្តបាត់ ដំបង ក៏ដូចមតិរបស់លោក ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការ ងារ ប្រឆាំងគ្រឿង លោកវរសេនីយ៍ ឯក ពេជ្រ សារ៉ែន អធិការន គរ បាលស្រុកសំពៅ លូន ដឹកនាំកម្លាំងផ្នែកជំនាញអធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យបានចុះប្រត្តិបត្តិការបង្រ្កាបករណីរក្សា ទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ក រណីក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបា ត់ដំ បង។

ក្នុងករណីនេះស មត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់គឺ ៖
១-ឈ្មោះ គង់ វុទ្ធី (ធី) ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិប្រឡាយប្រាក់ ឃុំអង្គរបាន ស្រុក សំពៅលូន ខេត្តបា ត់ ដំបង
២-ឈ្មោះ ប៊ុន ម៉ាលីស ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុក សំពៅលូន ខេត្តបា ត់ ដំបង
៣-ឈ្មោះ ង៉ូវ សា ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិពោជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបា ត់ ដំបង ។


ដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ចំនួន ០៥ ថង់(មិនទាន់ថ្លឹងទម្ងន់)
ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាWYចំនួន ៣៧៨គ្រាប់(មិនទាន់ថ្លឹងទម្ងន់)ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួនពីរគ្រឿង ម៉ូតូចំនួន០១គ្រឿង
ប្រាក់រៀលចំនួន ០១លានរៀល ប្រាក់បាតថៃចំនួន ០៥ពាន់បាត ។

ក្រោយពេលសាកសួរស្រាវជ្រាវ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នគរបាលស្រុកបាន កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ចាត់ ការតាម នីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram