ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងប្រើប្រាស់កម្លាំងសរុប ១៤៤នាក់ ឈរជើងចំនួន ១៤គោលដៅនិងក្រុមចល័ត 10 ក្រុម តាមគោលដៅសំខាន់ៗដើម្បីពង្រឹងសុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោក…

ខេត្តកំពង់ឆ្នាំង÷ អនុវត្តតាមផែនការរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជារបស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២០ នេះគេឃើញកង
កម្លាំងនគរបាល ស្រុក – ក្រុងក្នុង
ខេត្តកំពង់ឆ្នាំង បានឈរជើងជាច្រើនគោលដៅដើម្បីពង្រឹងច្បាប់ចរាចរណ៍សុវត្ថិភាពផ្លូវគោក ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព ។ អ្វីដែលជាការកត់
សម្គាល់ការផាកពិន័យបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនៅថ្ងៃនេះគឺមានការផាកពិន័យគុណទ្វេដង ។

ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងកានគរបាលខេត្ត កំពង់ឆ្នាំង ដែលបានចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅព្រឹកនោះបានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋដែលមិនគោរពច្បាប់ចរាចរណ៍ទាំងអស់ថាសូមកុំយល់ច្រឡំថា នេះជាការជំរិតទារប្រាក់នោះ គឺមិនមែនទេតែ ជាការផាកពិន័យដើម្បីឱ្យបងប្អូនគោរពច្បាប់ចរាចរណ៍ ព្រោះថាអាយុជីវិតរបស់បងប្អូនថ្លៃណាស់ ការផាកពិន័យត្រឹមប៉ុណ្ណេះ វាមិនអាចទិញជីវិតបងប្អូនមកវិញបានទេ ។ ជាងនេះទៅទៀតបើបងប្អូនប្រជាពលរដ្ឋឃើញថា កម្លាំងនគរបាលមានការផាកពិន័យមិនត្រឹមត្រូវតាមច្បាប់ ឬក៏យកលើសពីច្បាប់កំណត់ ការផាកពិន័យយកប្រាក់តែមិនចេញ វិក័យប័ត្រ ត្រូវរាយការណ៍ ទៅស្នងការនគរបាលខេត្តជាបន្ទាន់ ។

លោកស្នងការក៏បានមានប្រសាសន៍ទៅកាន់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោក ត្រូវពង្រឹងច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់និងពិន័យឲ្យបានត្រឹមត្រូវ តាមច្បាប់កំណត់។ ដោយឡែកក្នុងកិច្ចសម្ភាសន៍ ប្រាប់ជាទៅក្រុមអ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់
ឆ្នាំង បានបញ្ជាក់ថាការពង្រឹងសុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលនេះ គឺមិនមានភាពយោគយល់ ប្រកាន់អ្នកតូចអ្នកធំឡើយ គឺមានតម្លាភាព ស្មើភាពគ្នា ។

ដោយឡែកការពង្រឹងសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ទូទាំងខេត្តកំពង់ឆ្នាំង នៅព្រឹកនេះយើងបានប្រើប្រាស់កម្លាំង
សរុប១៤៤នាក់ឈរជើង១៤គោលដៅ និងមានក្រុមចល័តចំនួន10ក្រុមផងដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram