ក្មេងស្រីរងគ្រោះម្នាក់ ដែលត្រូវឪពុករំលោភរហូតដល់មានផ្ទៃពោះ ទទួលបានថវិកាចំនួន ៧៧ម៉ឺនរៀល ពីសប្បុរសជន…

មណ្ឌលគិរីះ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ លោកស្រី កែវ ណូវ៉ា ជាមន្រ្តីនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី រួមទាំងលោក សាយ ករុណា ភ្នាក់ងារប៉ុស្តិ៍លេខ៥ ប្រចាំនៅខេត្ត បានចុះសួរសុខទុក្ខ និងនាំយកថវិកា និងសម្ភារមួយចំនួន ដែលចូលរួមឧបត្ថម្ភពីបងប្អូនសប្បុរសជនជាច្រើននាក់ ផ្តល់ជូនក្មេងស្រីរងគ្រោះ ដែលត្រូវឪពុករំលោភរហូតដល់មានផ្ទៃពោះ នៅស្រុកកោះញែក ត្រូវបានសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្ត

ហើយទារិកាដែលចាប់កំណើតនោះ បានស្លាប់ទៅវិញ ដោយកាយសម្បទាមិនគ្រប់លក្ខណៈ។
លោកស្រី កែវ ណូវ៉ា បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីក្មេងស្រីរងគ្រោះ ដែលត្រូវឪពុករំលោភ រហូតដល់មានផ្ទៃពោះ នៅស្រុកកោះញែក

និងតាមរយៈការអំពាវរំនាវរបស់វិទ្យុជាតិខេត្តមណ្ឌលគិរី សប្បុរសជន បានចូលរួមជាថវិកា ដើម្បីផ្តល់ជូនក្មេងស្រីរងគ្រោះ ជាការលើកទឹកចិត្ត សរុបថវិកាចំនួន ៧៧០.០០០រៀល ទឹកដោះគោឆៅ ២យួរ និងទឹកសុទ្ធ ១កេះ ក្នុងនោះ រួមមាន ១ លោកស្រី កែវ ណូវ៉ា ថវិកា ១០ម៉ឺនរៀល ទឹកដោះគោឆៅ ២យួរ និងទឹកសុទ្ធ ១កេះ ២ លោក ស៉ីន សុខន និងលោកស្រី ភ្លឺន ព្យិន ថវិកា ២៥០.០០០រៀល ៣ លោក វង្ស រចនា ថវិកា ១០ម៉ឺនរៀល ៤ លោក ស្រេង លន់ ថវិកា ១០ម៉ឺនរៀល ៥ លោក ណយ ចន្ទតារា ថវិកា ១០ម៉ឺនរៀល ៦ លោក ខឹម សុផុន ថវិកា ៥ម៉ឺនរៀល ៧ លោក អ៉ិន កាំ ថវិកា ២ម៉ឺនរៀល ៨ លោកគ្រូ សែ ថវិកា ៥ម៉ឺនរៀល។


នាឱកាសនោះ ក្រុមការងារ ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសប្បុរសជនទាំងអស់ ដើម្បីជាការលើកទឹកចិត្តដល់ក្មេងស្រីរងគ្រោះ ឱ្យចេះថែទាំសុខភាពបានល្អ និងការរស់នៅឱ្យមានអនាម័យ តាមរយៈការរស់នៅស្អាត ហូបស្អាត និងផឹកស្អាតផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram