រដ្ឋបាលខេត្តកំពង់ធំ ផ្អាកបណ្ដោះអាសន្នផ្សារតារាម នៅឃុំត្បែង ស្រុកកំពង់ស្វាយ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានសេចក្តីសម្រេចផ្អាកបណ្ដោះអាសន្នផ្សារតារាម ក្នុងភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ចាប់ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្ត។
បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៍មាន CPNS News ទទួលបាននៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពលក់ដូរ និងចេញចូលក្នុងផ្សារតារាម។ ចំពោះអាជីវករ ឬបុគ្គលដែលធ្លាប់ចេញចូលផ្សារខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនឯងជាប្រចាំ បើមានរោគសញ្ញាសង្ស័យត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីយកសំណាកពិនិត្យរកមេរោគកូវីដ១៩។
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ៖

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram