ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែសីហា ភ្លៀងនឹងធ្លាក់ពីខ្សោយ ទៅបង្គួរទៅតាមតំបន់ សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។
ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលនេះភ្លៀងអាចនឹងធ្លាក់ពីខ្សោយ ទៅបង្គួរទៅតាមតំបន់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក សូមអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នចំពោះបាតុភូតអាកាសធាតុ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram