ក្រសួងធនធានទឹក បង្ហាញកម្ពស់ទឹកដែលកំពុងហក់ឡើងតាមបណ្ដាស្ថានីយជលសាស្ត្រទាំង៧
ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញព្រឹត្តិបត្រព័ត៌មាននិងព្យាករកម្ពស់ទឹក ដែលបង្ហាញអំពីការហក់ឡើងនូវកម្ពស់ទឹកតាមបណ្ដាស្ថានីយជលសាស្ត្រទាំង៧ ។
ស្ថានីយជលសាស្ត្រទាំង៧ នេះ រួមមាន ៖ ១-ទន្លេមេគង្គ-ស្ទឹងត្រែង ២-ទន្លេមេគង្គ-ក្រចេះ ៣-ទន្លេមេគង្គ-កំពង់ចាម ៤-ទន្លេបាសាក់-ចតុមុខ ៥-ទន្លេមេគង្គ-អ្នកលឿង ៦-ទន្លេបាសាក់-កោះខែល និង ៧-ទន្លេសាប-ព្រែកក្តាម ៕



