ចាស់ហើយមិនព្រមចូលវត្តកាន់សិលទេ បែរជាកាន់ថង់គ្រឿងញៀនទៅកើត ដើរលក់ពេញក្រុងបាត់ដំបង…


ខេត្តបាត់ដំបង៖កាលពីថ្ងៃ២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣០នាទី នៅចំណុចក្រុមទី៣០ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំលាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ កំលាំងអន្តរាគមន៍

នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាប ករណី រក្សាទុកនូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង ។ ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ វិន តឿ ហៅ យាយតឿ ,យាយសក់ស ភេទស្រី អាយុ៧៤ឆ្នាំ មានទីលំនៅក្រុមទី៣០ ភូមិ
កំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ?វត្ថុតាងសមត្ថកិច្ចចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក |០៩) ចំនួន ០៤ថង់ ទម្ងន់ ១៦,៥៨ក្រាម (ទាំងសំបក) -ប្រអប់ជ័រសំរាប់ដាក់ថ្នាំញៀនចំនួន ០១ និងថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ។ជនសង្ស័យ និង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តរតាមនិតិវិធីច្បាប់ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram