លោក រ័ត្ន សណ្តាប់ ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ ចំនួន២បទល្មើស ឆបោកប្រាក់លោកជំទាវពាណិជ្ជករម្នាក់

ភ្នំពេញ៖លោក រ័ត្ន សណ្តាប់ អាយុ៤៨ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្តនិងបរិហារកេរ្តិ៍ជាសាធារណៈ» តាមមាត្រា៣៩១ មាត្រា២៩២ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២១ ។


នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែល CPNS NEWS ទើបទទួលបាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះ ។
លោក រ័ត្ន សណ្តាប់ ត្រូវបានប្រភពព័ត៌មានច្បាស់ការណ៍ទម្លាយ ថា ត្រូវបាន លោកជំទាវជាពាណិជ្ជករម្នាក់ ប្តឹង ព្រោះតែរឿងរត់ការដោះស្រាយវិវាទដីធ្លីនៅចំណុច ឃុំកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេលជាង៣ឆ្នាំ មកហើយតែមិនបានទទួលលទ្ធផលអ្វីឡើយ ហើយបានយកប្រាក់របស់លោកជំទាវពាណិជ្ជករម្នាក់នេះ អស់ជាច្រើនម៉ឺនដុល្លារ ដាក់ចូលហោប៉ៅផ្ទាល់ខ្លួន ដោយពុំបានធ្វើកិច្ចការអ្វីឡើយ ទើបជំទាវម្នាក់នេះ ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនលោក រ័ត្ន សណ្តាប់ តែម្ដង ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram