ប្ដីតាមទាន់ប្រពន្ធនាំសាហាយមករួមរ័ក្សយ៉ាងត្រេចត្រអាល នៅផ្ទះសំណាក់មហាលាភ រួចប្ដឹងសមត្ថកិច្ចចាប់ខ្លួនទាំង២កំពុងនៅលើគ្រែ……
(ខេត្ដកណ្តាល) ៖ បុរសជាប្តីបានតាមទាន់ប្រពន្ធនាំសហាយដេករួមរ័ក្សយ៉ាងត្រេចត្រអាល ក្នុងផ្ទះសំណាក់មហាលាភ រួចបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនយកទៅដោះស្រាយតាមច្បាប់ភ្លាមៗតែម្តង។
ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងបន្ទប់លេខA20 ផ្ទះសំណាក់យីហោ មហាលាភ ក្នុងភូមិកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បុរសជាប្តីមានឈ្មោះ សួស ចម្រើន អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ប្រពន្ធឈ្មោះ រ៉េត អូនតូច អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ រស់នៅជាមួយប្តីមានទីតាំងចំណុចខាងលើ។
ចំណែកសាហាយឈ្មោះ ងួន វិឆ័យ អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បុរសជាប្តីបានរៀបរាប់ឲ្យដឹងថា ៖ រូបគាត់ និងប្រពន្ធបានរៀបការជាមួយគ្នា១៤ឆ្នាំ មកហើយព្រមទាំងបានបង្ហាញសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ចុះអំឡុងឆ្នាំ២០១១ ទៀតផង។ មកដល់ពេលនេះគាត់មានកូន៤នាក់ហើយក្នុងនោះមានស្រីម្នាក់ផង។ ក្នុងរយ:ពេលមួយឆ្នាំមកនេះគាត់ និងប្រពន្ធរស់នៅមិនចុះសម្រុង និងគ្នាចេះតែឈ្លោះគ្នាជាញឹកញាប់ដែលកើតចេញពីប្រពន្ធនេះតែម្តង។
លុះមកដល់ថ្ងៃកើតហេតុគាត់បាត់រថយន្តម៉ាកតូយ៉ូតាកាមរីឆ្នាំស៊េរី១៩៩៧ និងប្រពន្ធមិនឃើញនៅផ្ទះក៌បានតាមរកគ្រប់ទីកន្លែង ស្រាប់តែប្រទះឃើញប្រពន្ធនិងសហាយកំពុងដេកក្នុងបន្ទប់លេខA20នៃផ្ទះសំណាក់មហាលាភ ក៌ប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យឃាត់ខ្លួនទាំង២នាក់យកទៅចាត់ការតាមច្បាប់តែម្តង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ កំពុងកសាងសំណុំរឿងនេះបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕



