អំណោយលូប្រវែងជាង២គីឡូម៉ែត្រ របស់សម្ដេចតេជោ ហ៊ុន សែន កំពុងរៀបជូនពលរដ្ឋនៅខណ្ឌកំបូល

ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូលនៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ បានចុះពិនិត្យសកម្មភាពដាក់លូប្រវែង២.៣៦០ម៉ែត្រ ចាប់ពីមុខបញ្ជាការដ្ឋានទ័ពពិសេស(៨១១) ដល់ផ្លូវម៉ែអានោង បន្តរហូតដល់ផ្លូវជាតិលេខ៤។


លោក សេង គុណ អភិបាលរងខណ្ឌកំបូលបានឱ្យដឹងថា ការដាក់លូខាងលើគឺស្ថិតនៅសង្កាត់កំបូល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាតាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីបញ្ចៀសការស្ទះទឹកនាំឱ្យជនលេចនារដូវវស្សានេះ។


នៅគ្រានោះលោកក៏បានថ្លែងអំណរគុណ និងអំពាវនាវដល់ពលរដ្ឋឱ្យចូលរួមសហការ រក្សាអនាម័យ បរិស្ថាន ទុកដាក់សំរាមឱ្យមានរបៀបរៀបរយកុំចោលពាសវាលពាលកាលនាំឱ្យស្ទះលូបង្កជាការជនលេច៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram