រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុករឺម៉កម៉ូតូសណ្តោង…


ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយណ៍បានកើតឡើង បង្កដោយរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុករឺម៉កម៉ូតូសណ្តោងយ៉ាងពេញទំហឹង បណ្តាលអោយជនរងគ្រោះម្នាក់បាក់ភ្លៅទាំងសងខាង រីឯម្នាក់ទៀតរងរបួសស្រាល។ក្រោយបង្កហេតុម្ចាស់រថយន្តបានព្យាយាមបើករត់គេខ្លួនទៅទិសខាងកើតបាត់ តែបានបន្សល់ស្លាកលេខរថយន្តនៅកន្លែងកើតហេតុមួយសន្លឹក ។
ប្រភពបានអោយដឹងថា កាលពីវេលាម៉ោង០៧យប់នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ ស្ថិតនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តបុកម៉ូតូសណ្តោងរឺម៉កដែលបើកស្របទិសគ្នាពីលិចទៅកើត។ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបរពីទិសខាងលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើករថយន្តដែលទំនងជាស្រវឹងស្រាបានងាកចង្កូតរថយន្តទៅបុករឺម៉កជនរងគ្រោះយ៉ាងពេញទំហឹងបណ្តាលអោយជនរងគ្រោះដួលបោកទៅលើផ្លូវរងរបូសជាទំងន់។

ប្រភពបន្តថា ក្រោយបង្កម្ចាស់រថយន្តបានព្យាយាមបើករត់គេចទៅទិសខាងកើតបាត់ស្រមោលឈឹង ។ រីឯងជនរងគ្រោះភ្លាមៗត្រូវបានសាច់ញាតិបញ្ជូនទៅសង្ត្គោះនៅភ្នំពេញបាត់ទៅ ដោយសារតែពេទ្យខេត្តមិនហ៊ានទទួលព្រោះខ្លាចជនរងគ្រោះមានជំងឺកូវីត ។ យោងតាមមន្ត្រីនគរបាលចរាចរណ៍ខេត្តបានបញ្ជាក់ថា មានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាកពាក់ស្លាកលេខកំពង់ស្ពឺ2C 0978បើកពីលិចទៅកើតអ្នកបើកបរមិនស្គាល់ឈ្មោះលុះពេលបើកមកដល់ចំណុចខាងលើបានបើកបុកម៉ូតូ០១គ្រឿងម៉ាកសុីរ៉ូសពណ៍ខ្មៅលាយក្រហមសណ្តោងរឺម៉កពីក្រោយអត់មានស្លាកលេខបើកពីលិចទៅកើតជិះគ្នា០២នាក់១-អ្នកបើកបរមិនស្គាល់ឈ្មោះ អត្តសញ្ញាណនិងអ្នករួមដំណើរម្នាក់ទៀតមិនស្គាល់ឈ្មោះ អត្តសញ្ញាណ(ត្រូវបានសាច់ញ្ញាតិដឹកយកទៅព្យាបាលនៅពេទ្យភ្នំពេញ) ក្រោយពេលកើតហេតុរថយន្តបានបើករត់គេចទៅទិសខាងកើតករណីនេះកម្លាំងជំនាញកុំពង់ធ្វើការស្រាវជ្រាវតាមរយ:ស្លាកលេខរថយន្តបង្កដែលជ្រុះនៅកន្លែងកើតហេតុ។
ករណីខាងលើនេះ បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតម៉ូតូសណ្តោងរឺម៉កស្រាល០១គ្រឿង។បន្ទាប់ពីធ្វើរបាយការណ៍រួចរាល់សមត្ថកិច្ចបាននាំយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តកំពង់ស្ពឺ ដើម្បី ហើយបន្តធ្វើការស្រាវជ្រាវតាមរយ:ស្លាកលេខរថយន្តដែលបន្សល់នៅកន្លែងកើតហេតុនឹងចាត់ការតាមនិតិវិធីមិមអោយរួចខ្លួនឡើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram