WHO ផ្ដល់ជំនួយឧបករណ៍ សម្ភារបរិក្ខារវេជ្ជសាស្ដ្រ ជាង ៦៥ម៉ឺនដុល្លារ ដល់កម្ពុជា…


ភ្នំពេញ ៖ អង្គការសុខភាពិភពលោក (WHO) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានផ្ដល់ជំនួយជាឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ដ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ ការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត ជំងឺកូវីដ-១៩។
សូមជម្រាបថា សម្ភារបរិក្ខារវេជ្ជសាស្ដ្រ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន ៖ ម៉ាស N95 ចំនួន ៧ម៉ឺនម៉ាស ,ម៉ាស៊ីនជំនួយដកដង្ហើម (Oxygen Concentrator) ចំនួន ៣៦០គ្រឿង ,ឱសថ Dexamethasone ចំនួន ១៩,០០០ប្រអប់ ,ម៉ាស៊ីនភ្លើង ចំនួន ២៥គ្រឿង ដែលសរុបជាទឹកប្រាក់ចំនួន ៦៥៨,០០០.០០ ដុល្លារ។
នាឱកាសនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានថ្លែងសម្ដែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការសុខភាពពិភពលោក ទាំងការិយាល័យនៅប្រទេសកម្ពុជា និងការិយាល័យប្រចាំតំបន់ប៉ាស៊ីហ្វិក ខាងលិច ដែលតែងតែ ជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យបានកាន់តែឆាប់រហ័ស។
សូមរំលឹកថា ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ម៉ម ប៊ុនហេង និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រីវេជ្ជបណ្ឌិត Li Ailan ដែលប្រព្រឹត្ដទៅនាទីស្ដីការក្រសួងសុខាភិបាល៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram