ឡាន២គ្រឿងបុកប៉ះគ្នា បណ្ដាលឲ្យភាគីម្ខាងក្រឡាប់…


ព្រះសីហនុ: ចំណុចបញ្ជរបង់ប្រាក់អូរចំណារ ចន្លោះគីឡូម៉ែត្រលេខ១៩៦-១៩៧ លើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរឧញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅ រសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត០១គ្រឿង ម៉ាក CRV ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-6054 មានទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ អ្នកបើកបរ ឈ្មោះ អ៊ំ ពន្លក ភេទប្រុស អាយុ ៦២ឆ្នាំ ទីលំនៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត លុះមកដល់ចំណុចកើតហេតុខាងលើ បានប៉ះបុកជាមួយរថយន្តដឹកទំនិញ ០១គ្រឿង ម៉ាក Kia Motors ពណ៌ ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-6657 ដែលមានទិសដៅផ្ទុយគ្នា បណ្ដាល ឲ្យ រថយន្តដឹកទំនិញក្រឡាប់នៅនឹងកន្លែង អ្នកបើកបរឈ្មោះ ភឿក សុកណាង ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ករណីនេះ មិនបណ្តាលឲ្យមានអ្នករងរបួសទេ។ រថយន្តទាំងពីរត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram