មន្ត្រីនគរបាលខណ្ឌចំការមនម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍…

ភ្នំពេញ ៖មន្ត្រីនគរបាលខណ្ឌចំការមនម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យដួលរងរបួស កាលពី យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៤៣២ កែងផ្លូវ១៦៧ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បុរសម្នាក់ជាមន្ត្រីនគរបាលខណ្ឌចំការមន បានជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះក៏ជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវបង្កដោយម៉ូតូបុកនិងម៉ូតូបណ្ដាលឲ្យរបួសពីរនាក់ ។


មុនហេតុការណ៍ គេឃើញបុរសម្នាក់ជាមន្ត្រីនគរបាលខណ្ឌចំការមន តែមិនពាក់ឯកសណ្ឋាននគរបាល បានជិះម៉ូតូមួយគ្រឿងម៉ាក FZ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FG-8761 ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣២ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុក៏មានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1W-2023 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៧ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានជ្រុលទៅបុកម៉ូតូមន្ត្រីនគរបាលនេះ បណ្ដាលឲ្យដួលទាំងពីរនាក់រងរបួសរលាត់ខ្លួនប្រាណ តែមិនធ្ងន់ធ្ងរ ។


ក្រោយកើតហេតុ ភាគីខាងម៉ូតូWAVE ជិះដោយយុវជនម្នាក់ បានធ្វើការសុំទោសទៅលើភាគីខាងម៉ូតូFZ ដែលជាមន្ត្រីនគរបាលខណ្ឌចំការមន និងជូនថវិកាបន្តិចបន្តួច ដើម្បីឲ្យសមត្ថកិច្ចជាជនរងគ្រោះយកទៅលាងរបួសខ្លួនឯង ដើម្បីបញ្ចប់រឿង ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram