កម្ពុជាទទួលគម្រោងវិនិយោគរោងចក្រកាត់ដេរបី

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអះអាងថា កម្ពុជាទទួលគម្រោងវិនិយោគរោងចក្រកាត់ដេរបី នៅកណ្តាល តាកែវ និងរាជធានី កាលពីម្សិលមិញនេះ ។
ប្រភពដដែលបានអះអាងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មា ធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំងបី ។
ប្រភពដដែលនោះបានអះអាងថា គម្រោងទី១ គឺ ក្រុមហ៊ុន J.A.K GARMENT CO., LTD លើ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាលមានទុន វិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៥៣កន្លែង។


ប្រភពដដែលបានបន្តថា គម្រោងទី២- ក្រុមហ៊ុន PREMIER TECH GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែល មានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៤៨កន្លែង។
ប្រភពដដែលបានបន្ថែមថា គម្រោងទី៣ គឺក្រុមហ៊ុន CHANCO TEXTILES (CAMBODIA) CO., LTD លើ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញមានទុនវិនិយោគប្រមាណ៨,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២៤កន្លែង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram