អាជ្ញាធរស្រុកពញាឮ ខេត្តកណ្តាលចុះស្រាវជ្រាវ បង្រ្កាបលើករណីល្បែងសុីសងខុសច្បាប់ (បៀរ)…..
-កើតហេតុ៖ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០វេលាម៉ោង ១៦និង ៣០នាទីនៅ ចំណុច ផ្ទះឈ្មោះ ស៊ូ ចាន់ថន ភេទស្រី ភូមិពោធិ៍តូច ឃុំ កំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យ០៥នាក់(ឃាត់ខ្លួន)
១-ឈ្មោះស៊ូ ចាន់ថន ភេទ ស្រី អាយុ៤២ឆ្នាំ ជនជាតិរៀតណាម មុខរបរ នៅផ្ទះ មានទីលំនៅភូមិពោធិ៍តូច ឃុំ កំពង់លួង ស្រុកពញាឮ ខេត្ត កណ្តាល (ម្ចាស់ផ្ទះ)។
២-ឈ្មោះ សៀង ចាន់ហេង ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិក្រាំងពន្លៃ ឃុំ វាំងចាស់ ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ។
៣.ឈ្មោះសុខ មួយ ភេទ ស្រី អាយុ៤៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចងការប្រាក់ មានទីលំនៅស្នាក់នៅផ្ទះជួល
ភូមិ អំពិលដាំទឹក ឃុំ វិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
៤.ឈ្មោះ កែវ សម្បត្តិ ភេទស្រីអាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ ចតុទិស ឃុំ វិហារលួង ស្រុក ពញាឮ ខេត្ត កណ្តាល។
៥.ឈ្មោះសំណាង សុភក្រ័ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់គ្រឿងក្រអូប មានទីលំនៅភូមិម្លូមុឺន ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្ត កណ្តាល។
***វត្ថុតាងចាប់យក ៖ គ្មាន
***សភាពរឿងហេតុ
នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុ ខាងលើ មានប្រជាពលរដ្ឋបាន រាយការណ៍មកសមត្ថកិច្ចថា៖នៅចំណុចផ្ទះឈ្មោះស៊ូ ចាន់ថន (ផ្ទះកើតហេតុ)មានមនុស្សស្រីៗ កំពុងលេងល្បែងសុីសង(បៀរ)នៅលើផ្ទះជាន់ទី ០២ ។ដោយមាន ការសម្របសម្រួល នីតិវិធីពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កណ្តាល បានអនុញ្ញាតឲ្យ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង ធ្វើការចុះបង្រ្កាប និងឆែកឆេរឃាត់ បានអ្នកលេង ០៤នាក់និងម្ចាស់ផ្ទះ០១នាក់ បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាឮ ធ្វើការសាកសួរ ដើម្បីបន្តចាត់ការតាមនីតិវិធី។






