ឃាត់ខ្លួនជនសង្ស័យ ០២នាក់ និងថ្នាំញៀនជាច្រេីនកញ្ចប់ នៅសង្កាត់ក្រាំងអំពិល ក្រុងកំពត…

ខេត្តកំពត ៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៦:៤០នាទី កម្លាំងជំនាញ បានបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត។

សមត្ថកិច្ច បានឲ្យដឹងថា ការបង្ក្រាបនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ រួមមាន ៖

១. ឈ្មោះ ឈុន ចិត្រា ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត។
២. ឈ្មោះ ណុះ យូសុះ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិ៤ ឃុំដងទង់ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង។ និងដកហូតថ្នាំញៀនចំនួន ៤៩កញ្ចប់ ( ២១កញ្ចប់ ) និងសម្ភារៈវេចខ្ចប់ និងប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ខាងលេី កម្លាំងជំនាញ បានកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram