សមាគមលើក កម្ពស់ការវិនិយោគចិនកម្ពុជា បានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ មួយចំនួនជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺឆ្លងកូវិត១៩
(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោក អ៊ាង ច័ន្ទលីណា និងលោក អ៊ាង រិទ្ធី តំណាងអោយសមាគមលើក កម្ពស់ការវិនិយោគចិនកម្ពុជា បានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ មួយចំនួនជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សំដៅក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺឆ្លងកូវិដ-១៩ (Covid19) ។
ដើម្បីចូលរួមចំណែកក្នុងការសម្រួល ការលំបាកដល់បងប្អូនប្រជាពលរដ្ឋ និង កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលកំពុងជួបការខ្វះខាត ខណៈដែលរាជរដ្ឋាភិបាលជំរុញយុទ្ធសាស្ត្រប្រឆាំង និងរូបរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវិដ១៩ (Covid19) ។

អាស្រ័យហេតុដូចនេះ សមាគមលើក កម្ពស់ការវិនិយោគចិនកម្ពុជា បានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ រួមមានអង្ករចំនួន ១តោន ទឹកសុទ្ធអង្គរពូរ៉ូចំនួន ៤០កេស និងមីចំនួន ១០កេសធំ ដើម្បីជាលទ្ធភាពក្នុងការប្រើប្រាស់ និងបន្តចែកដល់កម្លាំង និងប្រជាពលរដ្ឋ ដោយទឹកចិត្តនៃការចេះជួយគ្នាក្នុងគ្រាលំបាក និងស្មារតីរួបរួមទាំងអស់គ្នា ។



