លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន សូមធ្វើការរំលឹកជានិច្ច ដល់ពលរដ្ឋពីវិធីការពារជំងឺកូវីដ-១៩…
ភ្នំពេញ៖ នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹកថា, ៖

- អ្នកជាសះស្បើយច្រើន សូមអបអរ
- អ្នកឆ្លងបន្តកើតមានទុក្ខភ័យ
- អ្នកស្លាប់ គឺបាត់មុខពីភពផែនដី
- រីឯ អ្នកដែលអាចផុតទុក្ខចង្រៃ និងការភិតភ័យ ពីជំងឺកូវីដ-១៩ គឺអ្នកដែលបានអនុវត្តយ័ន្តការពាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានត្រឹមត្រូវ ៖ “៣ ការពារ និង ៣កុំ “គួបផ្សំនិងការចាក់វ៉ាក់សាំង និងនៅផ្ទះ ប្រសិនបើមិនមានការចាំបាច់ដែលត្រូវចេញដើរនៅក្រៅផ្ទះ។

- សូមអរគុណដែលបានថែរក្សាអាយុជីវិតផ្ទាល់ខ្លួនលោកអ្នក។
នេះជាសារក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធាន គ.វ.ក-១៩ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល៕



