បុរសម្នាក់មានជំងឺប្រចាំកាយច្រើនមុខពេក ក៏សម្រេចបញ្ចប់ជីវិតខ្លួនឯង…

ភ្នំពេញ ÷ បុរសម្នាក់ដោយខ្លួនមានជំងឺប្រចាំកាយច្រើនមុខពេក ក៏តូចចិត្តមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ តែសំណាងល្អមិនស្លាប់ បានប្រជាពលរដ្ឋនេសាទ ជួយសង្គ្រោះទាន់ពេលវេលា។


ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីយប់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ។


សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា បុរសដែលលោតទឹកសម្លាប់ខ្លួននោះ គាត់មិនព្រមបញ្ជាក់ពីអត្តសញ្ញាណនោះទេ។


ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញបុរសម្នាក់ បានដើរសំដៅទៅលើស្ពានជ្រោយចង្វារ រួចក៏ធ្វើសកម្មភាពទុកកាតាប និង ស្បែកជើងចោល នៅលើស្ពាន រួចក៏លោតទម្លាក់ខ្លួនចុះទៅក្នុងទឹកសម្លាប់ខ្លួនតែម្តងទៅ ខណៈពេលភ្លាមនោះដែរ ដោយប្រជាពលរដ្ឋគាត់បានធ្វើដំណើរនៅលើស្ពាន ជ្រោយចង្វារឃើញដែរតែពួកគាត់រត់ទៅជួយមិនទាន់ រួចពួកគាត់បាននាំគ្នាអើតមើលទៅខាងក្រោម ឃើញបុរសជនរងគ្រោះ នៅមិនទាន់លិចនៅឡើយ

នៅអណ្តែតមួយសន្ទុះមកក៏បានបងប្អូនអ្នកនេសាទ នៅជិតនោះចេញទូកទៅស្រង់មកលើគោកវិញ ប្រគល់ឲ្យទៅសមត្តកិច្ចតែម្តងទៅ ដើម្បីទាក់ទងក្រុមគ្រួសារឲ្យមកទទួល។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការណែនាំបុរសជនរងគ្រោះ និង ទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិឲ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram