មេប៉ុស្តិ៍ស្រែជាខាងជើងស្រុកដងទង់មិនបានអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល…

ខេត្តកំពត

មួយរយៈចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានចេញសេចក្តីសម្រេចមួយសូមឲ្យអភិបាលខេត្តណាដែលចេញសេចក្តីសម្រេចរួចហើយត្រូវកែប្រែនូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ដើម្បីសម្រួលឲ្យមានការចរាចរណ៍របស់ប្រជាពលរដ្ឋ។

បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយនេះត្រូវបានគេមើលឃើញថាគ្រប់បណ្ដាខេត្តទាំងអស់បានអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាលយ៉ាងយកចិត្តទុកដាក់។

ក៏ប៉ុន្តែនៅតាមតំបន់មួយចំនួននៅតែបន្តមានការរឹតបន្តឹងដូចជាបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាក់ស្ដែងដូចជានៅឃុំស្រែជាខាងជើងស្រុកដងទង់ខេត្តកំពតពលរដ្ឋមួយគ្រួសារបានអះអាងថាត្រូវបានមេប៉ុស្តិ៍ស្រែជាខាងជើងចុះមកបិទការធ្វើអាជីវកម្មរបស់គាត់ជាច្រើនថ្ងៃមកហើយដោយមិនអនុញ្ញាតឲ្យគាត់ធ្វើការរកស៊ីអ្វីនោះទេធ្វើឲ្យគាត់មានការប៉ះពាល់ផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរតាំងតែពីមេប៉ុស្តិ៍ស្រែជាខាងជើងចុះមកហាមឃាត់មិនអោយធ្វើអាជីវកម្មចំណុចទាំងនេះហើយមតិពលរដ្ឋមួយចំនួនបានអះអាងថាមេប៉ុស្តិ៍ស្រែជាខាងជើងកំពុងតែមិនអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក៏ដូចជាសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលនៅប៉ុន្មានថ្ងៃចុងក្រោយនេះ

ហើយមិនតែប៉ុណ្ណោះមេប៉ុស្តិ៍ស្រែជាខាងជើងបានហៅគាត់មកធ្វើកិច្ចសន្យាជាច្រើនដងនិងបានថតរូបបង្ហោះនៅលើ facebook ផ្ទាល់ខ្លួនធ្វើអោយប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃក្នុងនាមជាប្រជាពលរដ្ឋហេីយគាត់មិនបានធ្វើអ្វីខុសច្បាប់នោះទេគ្រាន់តែធ្វើអាជីវកម្មដើម្បីដោះដូរជីវភាពតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋខាងលើបានអះអាងថាគាត់ដូចជាមិនយល់ពីចំណាត់ការរបស់មេប៉ុសន៍ស្រែជាខាងជេីងនោះទេព្រោះពួកគាត់ធ្វើអ្វីៗតាមអំពើចិត្តដោយមិនខ្វល់ពីជីវភាពរបស់ប្រជាពលរដ្ឋនោះទេហេីយគាត់បានអះអាងថាគ្រួសាររបស់គាត់មិនមានស្រែភ្លឺសម្រាប់ធ្វើដូចគ្រួសារដទៃទៀតនោះទេមានតែមុខរបរលក់ដូរកាហ្វេបន្តិចបន្តួចដើម្បីដោះដូរជីវភាពតែប៉ុណ្ណោះ
មិនតែប៉ុណ្ណោះគាត់សូមសំណូមពរដល់ឯកឧត្តមអភិបាលខេត្តឯកឧត្តមជាវតាយអភិបាលនៃគណៈអភិបាលខេត្តកំពតមេត្តាពិនិត្យមើលសកម្មភាពអសកម្មរបស់មេប៉ុស្តិ៍នគរបាលស្រែជាខាងជើងផង។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram