ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងក្នុងតំបន់ក្រហម…..

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។


យោងតាមសមត្ថកិច្ច មូលហេតុនៃការឆាបឆេះខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ រថយន្តការិយាល័យអគ្គិភ័យចំនួន ០៥ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប សម្រាប់ពន្លត់អគ្គិភ័យនេះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៥ និង៣០ នាទីព្រឹក ១២រោច ខែពិសាខ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះឈ្មោះ: អោង លក្ខណារី ភេទ ស្រី អាយុ ៤០ ឆ្នាំ មុខរបរ: អាជីវករលក់ឩបករណ៍អេឡិចត្រូនិច ។ ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះប្រភេទថ្មបេតុង ទំហំទទឹង០៤ម៉ែត្រ និងបណ្តោយ១៦ម៉ែត្រ។ ខូចខាតសំភារះគ្រឿងអេឡិចត្រូនិចអស់ទាំងស្រុងនឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram