សមត្ថកិច្ចក្រុងពោធិ៍សាត់ឃាត់ខ្លួនយុវជនទំនើងចំនួន ១៥នាក់បង្កការអុកឡុកនៅក្នុងអាហារដ្ឋានមួយកន្លែង…..


ខេត្តពោធិសាត់ ៖ កាលពីវេលាម៉ោង ៦និង៤៨នាទីល្ងាចថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២០ ក្មេងទំនើងចំនួន ១៥ នាក់រួមនិងវត្ថុតាងមានម៉ូតូចំនួន ៩ គ្រឿង ដាវសាំមូរ៉ៃចំនួន ៣ ដើម ជំពាមកៅស៊ូចំនួន ៣ និង គ្រាប់ឃ្លីសម្រាប់បាញ់ជំពាមកៅស៊ូ ចំនូន ៣៨ គ្រាប់ ត្រូវបានកម្លាំងនគរបាល ក្រុងពោធិសាត់

ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម ស៑ាងហៃ អធិការនគរបាល ក្រុងធ្វើការឃាត់ខ្លួន យកមកកាន់អធិការ នគរបាលក្រុងពោធិសាត់ ខណៈដែលក្មេងទំនើងទាំងនោះ កំពុងបង្កការអុកឡុក នៅក្នុងអាហារដ្ឋានមួយកន្លែង ស្ថិតនៅក្នុងភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិសាត់ ខេត្តពោធិសាត់ ដែលបានបង្កអោយប្រជាពលរដ្ឋ មានការភ័យខ្លាច។ក្មេងទំនើងដែលសមត្ថកិច្ច បានឃាត់ខ្លួននោះរួមមាន៖ ១-ឈ្មោះគង់ គី ភេទប្រុសអាយុ ២១ ឆ្នាំ,២-ឈ្មោះអ៊ុ ឆែម ភេទប្រុសអាយុ ២៣ ឆ្នាំ ,
៣-ឈ្មោះញិល ផែន ភេទប្រុសអាយុ ២៥ ឆ្នាំ,


៤- ខេង អ៊ីង ភេទប្រុសអាយុ ២០ ឆ្នាំ,
៥- ឈ្មោះហយ ហៀកភេទប្រុសអាយុ ២០ ឆ្នាំ,
៦- ឈ្មោះស៊ី ស៊ឺ ភេទប្រុសអាយុ ២០ ឆ្នាំ,
៧- ឈ្មោះន នីន ភេទប្រុសអាយុ ២០ ឆ្នាំ,
៨- ឈ្មោះផង ម៉ី ភេទប្រុសអាយុ ២៣ ឆ្នាំ,
៩- ឈ្មោះយួក យុស ភេទប្រុសអាយុ ២០ ឆ្នាំ,
១០- ឈ្មោះយ៉ុន យ៉ា ភេទប្រុស អាយុ ២០ ឆ្នាំ,
១១- ឈ្មោះឆុន ឃីន ភេទប្រុសអាយុ ១៩ ឆ្នាំ,
១២- ឈ្មោះគង គន ភេទប្រុសអាយុ ១៨ ឆ្នាំ,
១៣- ឈ្មោះសុង ស៊ី ភេទប្រុសអាយុ ១៨ ឆ្នាំ,
១៤- ឈ្មោះឃិន វ៉ិត ភេទប្រសអាយុ ២០ ឆ្នាំ
១៥ ឈ្មោះគឹម កេង ភេទប្រុសអាយុ ២១ ឆ្នាំ


អ្នកទាំង១៥នាក់ រស់នៅក្នុងភូមិក្តីស្វិត ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិសាត់។ចំពោះក្មេងទំនើងចំនួន ១៥នាក់ រួមនឹងវត្ថុតាង សមត្ថកិច្ចរបស់លោក កំពុងកសាងសំណុំរឿង ទៅតាមនីតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram