រដ្ឋបាលរាជធានីភ្នំពេញ ៖ ខណ្ឌចំនួន៨ គ្មាន «តំបន់ក្រហម»
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ខណ្ឌចំនួន៨ ដែលគ្មាន «តំបន់ក្រហម» ពោលមានតែតែតំបន់លឿងទុំ និងតំបន់លឿង ហើយមានសុពលភាពចាប់ពីម៉ោងសូន្យថ្ងៃទី៦ ខែឧសភា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១តទៅ។ នេះបើតាមសេចក្តីសម្រេចនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មានទទួលបាន។
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ខណ្ឌទាំង៨ ដែលមានតែតំបន់លឿងទុំ និងតំបន់លឿងរួមមាន៖
១៖ ខណ្ឌកំបូល
២៖ ខណ្ឌបឹងកេងកង
៣៖ ខណ្ឌព្រែកព្នៅ
៤៖ ខណ្ឌជ្រោយចង្វារ
៥៖ ខណ្ឌសែនសុខ
៦៖ ខណ្ឌដង្កោ
៧៖ ខណ្ឌដូនពេញ
៨៖ ខណ្ឌចំការមន។
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបន្តបិទខ្ទប់តំបន់មួយចំនួន ដោយចែកចេញជា ៣ផ្នែកគឺ «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ប៉ុន្តែបង្រួមតំបន់បិទខ្ទប់មកតូចវិញ។ តំបន់ក្រហម គឺជាទីតាំងដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខ្លាំងក្លាជាងគេ ហើយក៏ត្រូវមានវិធានការរឹតត្បិតជាងគេផងដែរ៕

