ក្មេងស្រីវ័យ១៨ឆ្នាំ មកលោតទឹក ស ម្លា ប់ ខ្លួន តែមិនបានសម្រេច…

ភ្នំពេញ ៖ ក្មេងស្រីវ័យ១៨ឆ្នាំម្នាក់បានសម្រេចចិត្តមកលោតទឹកស ម្លា ប់ខ្លួនលើស្ពានជ្រោយចង្វារ មិត្តភាពកម្ពុជាជប៉ុន តែមិនបានសម្រេច ដោយសមត្ថកិច្ចធ្វើការឃាត់ខ្លួនទាន់ពេលវេលា បាននាំមកគល់ស្ពានពន្យល់ណែនាំ និងសួរនាំអំពីមូលហេតុ ដែលចង់ ស ម្លា ប់ ខ្លួន។


ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣និង០០នាទីរសៀលថ្ងៃទី០២ខែឧសភាឆ្នាំ២០២១ ចំណុចស្ពានជ្រោយចង្វារ មិត្តភាពកម្ពុជា ជប៉ុន ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ជនរងគ្រោះបានប្រាប់ឲ្យដឹងថា៖ នាង មានឈ្មោះ ( ជ. ជ) មានស្រុកកំណើតខេត្តព្រះវិហារ សព្វថ្ងៃបម្រើការងារជាកម្មការិនីរោងចក្រមួយកន្លែង នៅបែកចាន មូលហេតុដែលឈានការសម្រេចចិត្ត មកលោតទឹកសម្លាប់ខ្លួននេះ បន្ទាប់ពីទទួលបានដំណឹងថា ម្ដាយបង្កើតបានទទួលមរណៈភាព កាលពីម្សិលមិញ ចោលគាត់ ថែមទាំងមិនអាចទៅធ្វើបុណ្យ ដើម្បីសងគុណម្ដាយជាលើកចុងក្រោយបាន ព្រោះរាជធានីភ្នំពេញ ទៅព្រះវិហារគ្មានរថយន្តឈ្នួលនោះទេ គិតអ្វីមិនចេញ ទើបសម្រេចចិត្តហៅកង់បីឥណ្ឌាជិះពីបែកចាន មកលោតទឹកលើស្ពានជ្រោយចង្វារ តែត្រូវសមត្ថកិច្ចមកឃាត់ហៅចុះមកគល់ស្ពានវិញតែម្ដង ។


ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ស្រះចក មកសួរនាំក្មេងស្រីខាងលើមកពន្យល់ រួចរកលេខមិត្តភក្តិ បងប្អូនដើម្បីទំនាក់ទំនង មកទទួលយកត្រឡប់ទៅផ្ទះវិញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram