ប្រមូលផ្តុំគ្នាលេងល្បែង ផឹកសុីសប្បាយ ក្នុងគ្រាសម័យជំងឺកូវីដ-១៩ កំពុងវាយលុក…

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា, មនុស្សចំនួន១៤នាក់ ជួបជុំលេងល្បែងសុីសង និងផឹកសុី ល្មើសនឹងវិធានការសុខាភិបាល ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វា បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ១៨:៤៥នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។


សូមបញ្ជាក់ថា៖ នៅវេលាម៉ោង ១៨:៤៥នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កម្លាំងល្បាតអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានចុះឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ ដែលជួបជុំលេងល្បែង ផឹកសុី ល្មើសនឹងវិធានការសុខាភិបាល នៅចំណុចផ្លូវកែវចិន្តា ភូមិ ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។


បច្ចុប្បន្នកម្លាំងបានបញ្ជូនបុរសទាំង១៤នាក់ ទៅធ្វើតេស្តកូវីដ-១៩ និងធ្វើចត្តាឡីស័ក នៅព្រែកព្នៅ ចំណែកម៉ូតូ ៣ គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ពេលចប់ចត្តាឡីស័កចំនួន១៤ថ្ងៃ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram