រវល់តែប្រយុទ្ធប្រឆាំងនិងជំងឺកូវិដ១៩.ដើមគ្រញូង០៤ដើមត្រូវគេលួចកាប់ក្នុងតំបន់អង្គរ យកទៅបាត់សល់តែគល់…..
ខេត្តសៀមរាប៖ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាដើមឈើគ្រញូងដែលត្រូវគេលួចកាប់ទាំង៤ដើមនេះ ដុះនៅក្នុងព្រៃឧទ្យានអង្គរ ស្ថិតភូមិក្រវ៉ាន់សង្កាត់នគរធំ ក្រុងសៀមរាប។
ហេតុការណ៍នេះ ក្រុមមន្រ្តីនៅមិនទាន់រកមុខ អ្នកប្រព្រឹត្តបទល្មើសឃើញនៅឡើយទេ។ ដោយគេគ្រាន់តែសន្និដ្ឋានថា ដើមឈើគ្រញូងនេះត្រូវជនសង្ស័យលួចកាប់ប្រហែល៥ថ្ងៃមកហើយ។
គ្រញូងទាំងនោះសុទ្ធសឹងតែជាកូនដើមតូចៗមានមុខកាត់ត្រឹមតែ១តឹកទៅ២តឹកតែប៉ុណ្ណោះចំពោះរឿងនេះដែរខាងអាជ្ញាធរអប្សរាបានសហការជាមួយអាជ្ញាធរមូលដ្នានស្រាវជ្រាវរកជនល្មើសដើម្បីចាត់ការតាមច្បាប់
តែមកដល់ពេលនេះមិនទាន់មានតម្រុយនៅឡើយ៕


