ផឹកស្រាស្រវឹងជោក ជេរស្រ្តីដ៏អសីលធម៌…

បុរសម្នាក់ឈ្មោះ សុវណ្ណ និងត្រូវបានគេអះអាងថា មានឋានៈជាឯកឧត្តម បានកំពុងបង្កឲ្យមានការស្អប់ខ្ពើមជាខ្លាំង ពីសំណាក់មហាជនជាអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីស្ត្រីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Thani Reaksa បានបញ្ចេញវីដេអូជាក់ស្តែង បង្ហាញបុរសរូបនេះជេរប្រទេចមកលើរូបនាងដូចហែកសំពត់ សុទ្ធតែមីសំផឹង។


អ្វីដែលហួសចិត្តបំផុតនោះ គឺបុគ្គលឈ្មោះ សុវណ្ណ រូបនេះ ពុំត្រឹមតែបង្ករឿងដ៏អសីលធម៌នេះប៉ុណ្ណោះទេ គឺថែមទាំងល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាល ដោយហាមការជួបជុំផឹកស៊ី ខណៈប្រទេសជាតិកំពុងជួបផលលំបាកខ្លាំង ដែលតម្រូវឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុងសហគមន៍នាពេលបច្ចុប្បន្ននេះ។ជុំវិញជម្លោះនេះផងដែរ យើងក៏មិនដឹងថា ផ្តើមចេញពីមូលហេតុអ្វីនោះទេ ប៉ុន្តែ បើលឺក្នុងវីដេអូ បុរសឈ្មោះ សុវណ្ណ បាននិយាយថា ស្ត្រីខាងលើបានបង្ករឿងមកលើខ្លួនមុន។


តាមរយៈទង្វើរដ៏អសីលធម៌ខាងលើនេះ មហាជនដែលពោរពេញការស្អប់ បានស្នើឲ្យសមត្ថកិច្ច មានវិធានការទៅលើបុគ្គលរូបនេះបន្ទាន់ផង ព្រោះថា បើគាត់មានងារជាឯកឧត្តមមែននោះ មិនគួរទុកគាត់នាំឲ្យខូចងារដ៏ខ្ពង់ខ្ពស់នេះទេ, ចរិកថ្លៃថ្នូរណាស់ ជេរប្រទេចមនុស្សស្រីកប់ៗមាត់ ជាពិសេសជាមន្ត្រីអនុវត្តច្បាប់ តែបែរជានាំគ្នាជួបជុំផឹកស៊ី បង្កើតជាគំរូមិនល្អ ស្របពេលដែលប្រមុខរដ្ឋាភិបាល បានដាក់ចេញបទបញ្ជាហាមមិនអោយជួបជុំគ្នាផឹកសុី….៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram