អ្នកនាំពាក្យក្រសួងសុខាភិបាល: យើងត្រូវសួរខ្លួនឯងវិញថា តើខ្លួនឯងនេះបានធ្វើអ្វីខ្លះ?…

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ជូនថា យើងត្រូវសួរខ្លួនឯងវិញថា តើខ្លួនឯងនេះបានធ្វើអ្វីខ្លះ? ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ លោកស្រីបន្ថែមថា បុគ្គលគ្រប់រូបត្រូវគិតថា ធ្វើម៉េចបុគ្គលខ្លួនឯងផ្ទាល់តែម្តង កុំឲ្យឆ្លងវីរុសកូវីដ-១៩ បើយើងធ្វើបានដូច្នេះ យើងម្នាក់ៗនឹងអាចកាត់ផ្តាច់ការចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតជាក់ជាមិនខាន។

លោកស្រី បានបញ្ជាក់ទៀតថា ចំពោះបុគ្គលដែលធ្វើអ្វីប្រាសចាកចំពោះវិធានការសុខាភិបាល ច្បាស់ណាស់អាជ្ញាធរនឹងចាត់វិធានការចំពោះបុគ្គលដែលល្មើស ព្រោះយើងមានច្បាប់រួចហើយ។


លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ” ៣ ការពារនិង ៣ កុំ គឺការពារយើងបាន ឲ្យតែយើងអនុវត្តឲ្យបានត្រឹមត្រូវ ណាស់តែយើងភ្លេចខ្លួនទេ”។ ដោយឡែករដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើលិខិតជម្រាបជូន អភិបាលរាជធានី ខេត្ត រៀបចំចាត់ចែងត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram