ខ្ចីម៉ូតូឌ្រីមស៊េរីឆ្នាំ២០១០របស់មិត្តភក្តិទៅលួចម៉ូតូឌ្រីមស៊េរីឆ្នាំ២០២១បានសម្រេច…

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានខ្ចីម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១០របស់មិត្តភក្តិនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទៅរកទិញអីហូបបន្តិចស្រាប់តែបន្តទៅលួចដូរម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២១បានសម្រេចនៅសង្កាត់កំបូល ខណ្ឌកំបូល ហើយព្យាយាមបើកគេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមកវិញកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅម្តុំផ្លួវរថភ្លេីង សង្កាត់ស្រះចក ខណ្ឌដូនពេញ។


ជនសង្ស័យឈ្មោះ ឆៅ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
ជនរងគ្រោះបានឱ្យដឹងថា៖ មុនពេលកើតហេតុនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យបានខ្ចីម៉ូតូរបស់គាត់ដោយប្រាប់ទៅរកទិញអីហូបមួយភ្លែត ហើយដោយសារតែធ្លាប់ស្គាល់គ្នាទើបឲ្យជិះទៅ ។


អស់រយៈពេលជាច្រើនថ្ងៃនៅមិនឃើញជនសង្ស័យយកម៉ូតូមកឱ្យប្រគល់ឱ្យគាត់ទើបរូបគាត់មកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដើម្បីសុំកិច្ចអន្តរាគមន៍ ។ រហូតមកដល់វេលាម៉ោង៣រសៀល ទើបសមត្ថកិច្ចខលប្រាប់ថាជនសង្ស័យត្រូវបានឃាត់ខ្លួនបានហេីយ។


តាមសមត្ថកិច្ចបានឱ្យដឹងថា៖ មុនឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺជនសង្ស័យរូបនេះបានជិះម៉ូតូហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១០មួយគ្រឿងយកទៅប្តូរយកម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ នៅសង្កាត់កំបូល ខណ្ឌកំបូលហើយគេចខ្លួនបាត់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។ លុះមកដល់ថ្ងៃទី២៩ ខែមីនា ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននៅចំណុចផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រកឃើញថ្នាំញៀនមួយកញ្ចប់តូច រួចនាំខ្លួនមកប្រគល់ជូននគរបាលប៉ុស្តិ៍កំបូលដើម្បីចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram