មានអ្នកណាខ្លះធ្លាប់ទៅហាង“The Body Shop”សាខាផ្សារទំនើបអ៊ីអន១បើដឹងខ្លួនសូមប្រញាប់តេស្ត …

(ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១) តាមរយៈទំព័រហ្វេសប៊ុក «អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩» បានចេញសេចក្តីជូនដំណឹងជាថ្មីម្តងទៀត អំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅក្នុងហាង The Body Shop” សាខា ផ្សារទំនើប អ៊ីអន១ ជាន់ផ្ទាល់ដី អគារលេខ ១៣២, ផ្លូវសុធារស ប្រសិនបើមានអាការសង្ស័យមិនស្រួល សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់។


ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា មានអ្នកវិជ្ជមានកូវីដ១៩ បានចូលក្នុងទីតាំងខាងលើនេះ ចាប់តាំងពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ (COVID-19) ដែលមានទីតាំងដូចខាងក្រោម៖
• វិទ្យាល័យ បាក់ទូក
• វិទ្យាល័យ បឹងត្របែក
• មណ្ឌលសុខភាពចាក់អង្រែក្រោម
• មន្ទីរពេទ្យខ្មែរ-សូវៀត
• សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
• មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
• សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram