បិទទីក្រុងរណប សិរីមង្គល ក្រុងតាខ្មៅ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩…
តាខ្មៅ៖ អាជ្ញាធរក្រុងតាខ្មៅ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសដល់ប្រជាពលរដ្ឋមានទីតាំងស្ថិតក្នុងភូមិ កោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីរកឃើញអ្នកធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ១៩ ចំនួន០៦នាក់ នៅក្នុងបុរី១កន្លែង។

អាជ្ញាធរ ក៏បានហ៊ុមព័ទ្ធទីតាំងលំនៅឋាន ទីក្រុងរណប សិរីមង្គល ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ នៅរសៀលថ្ងៃដដែល បន្ទាប់ពីលោកអភិបាលខេត្ត គង់ សោភ័ណ្ឌ បានចេញបញ្ជាឱ្យអាជ្ញាធរ ចាត់វិធានការបន្ទាន់ ដើម្បីកំណត់មុខសញ្ញាអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ១៩ ទាំង០៦នាក់៕






