ទាំងព្រឹកព្រលឹម ! ក្រឡាប់រថយន្តដឹកកម្មកររបួសធ្ងន់ស្រាលជាង២០នាក់
ទាំងព្រឹកព្រលឹម ! ក្រឡាប់រថយន្តដឹកកម្មកររបួសធ្ងន់ស្រាលជាង២០នាក់
តាកែវ៖ (ព័ត៌មានបឋម) នៅព្រឹកព្រលឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះ មានរថយន្តដឹកកម្មករមួយគ្រឿងម៉ាកហ៊ីយ៉ុនដាយ ១តោនកន្លះ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-2504 បានក្រឡាប់បណ្តាលអោយកម្មករជាង២០នាក់រងរបួសធ្ងន់ស្រាល ។
ការក្រឡាប់នេះ កើតឡើងនៅចំណុចផ្លូវជាតិលេខ២ ភូមិគោញ៍រ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។
ជនរងគ្រោះទាំងអស់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗផងដែរ ៕





