ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមេសាឆ្នាំ២០២០

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមេសាឆ្នាំ២០២០

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ដោយមានខ្លឹមសារទាំងស្រុងដូចខាងលើក្រោម៖ថែសុខភាពផងបងប្អូន ជ្រលងសម្ពាធខ្ពស់ រំកិលអូសបន្លាយមកលើខ្ពង់រាបឦសាន ខណៈជ្រលងសម្ពាធទាប បន្ដគ្របដណ្ដប់មកលើតំបន់វាលទំនាបកណ្ដាល និងតំបន់មាត់សមុទ្រ ស្ថានភាពបែបនេះ ធ្វើឱ្យនាព្រឹកនេះផងដែរ ។

“តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ដ សង្កេតឃើញថា៖ ជ្រលងសម្ពាធខ្ពស់ រំកិលអូសបន្លាយមកលើខ្ពង់រាបឦសាន ខណៈជ្រលងសម្ពាធទាប បន្ដគ្របដណ្ដប់មកលើតំបន់វាលទំនាបកណ្ដាល និងតំបន់មាត់សមុទ្រ។ ស្ថានភាពបែបនេះ ធ្វើឱ្យធាតុអាកាសមានលក្ខណៈដូចខាងក្រោម៖ទី១ បណ្ដាខេត្ដ នៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី២៤-២៧អង្សាសេ។ -នៅថ្ងៃទី១៥-១៨ ខែមេសា សីតុណ្ហភាពអតិបរមា មានពី ៣២-៣៦អង្សាសេ និងនៅថ្ងៃទី១៩-២១ ខែមេសា សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៨អង្សាសេ។

ចាប់ពីថ្ងៃទី១៥-១៧ ខែមេសា និងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិត ពីតិចទៅច្រើន និងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ។ទី២ បណ្ដាខេត្ដ នៅខ្ពង់រាបឦសាន៖ -សីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥អង្សាសេ។ ផ្នែកមួយចំនួននឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម។ ទី៣ បណ្ដាខេត្ដ នៅតំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា មានពី២៥-២៧អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ។

ចាប់ពីថ្ងៃទី១៥-១៧ ខែមេសា ផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅច្រើន និងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ។អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន និងសូមបន្ដប្រុងប្រយ័ត្នខ្ពស់ ចំពោះ បាតុភូត ផ្ទរ រន្ទះ ខ្យល់កន្រ្ដាក់ ដែលនឹងអាចកើតមាន ជាពិសេស នៅផ្នែកខ្លះ នៃតំបន់វាលទំនាបកណ្ដាល និងតំបន់ជួរភ្នំដងរែក ចាប់ពីថ្ងៃទី១៥-១៧ ខែមេសា ឆ្នាំ២០២០”។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram