បង្ក្រាប គ្រឿង ញៀន ២២ថ្ងៃ ៖ ឃាត់ខ្លួនមនុស្សចំនួន ៧៨៧នាក់ និងដកហូតថ្នាំញៀនជាង២គីឡូក្រាម…
ភ្នំពេញ ៖ យុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់រយៈពេល ២២ថ្ងៃ ពីពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២១ សមត្ថកិច្ចបង្ក្រាបបាន ៣២០ករណី ឃាត់ខ្លួនមនុស្សចំនួន ៧៨៧នាក់ (ស្រី ៥១នាក់) និងដកហូតសារធាតុញៀនគ្រប់ប្រភេទជាង ២គីឡូក្រាម។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់។

របាយការណ៍បានបន្តថា៖ បង្ក្រាបករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ បានចំនួន២៣១ករណី ឃាត់ខ្លួនមនុស្សចំនួន ៤៩៣នាក់ (ស្រី ២៥នាក់) ។ ករណីប្រើប្រាស់បង្ក្រាបបាន ៨៩ករណី ឃាត់ខ្លួនមនុស្សចំនួន ២៩៤នាក់ (ស្រី ២៦នាក់)។ អនុវត្ដន៍ដីកាបានចំនួន ២៥ដីកា ឃាត់ខ្លួនមនុស្សចំនួន ២៥នាក់ (ស្រី ២នាក់)។ ដកហូតសារធាតុញៀនគ្រប់ប្រភេទបានចំនួន 2kg88,68g និងកញ្ឆា ២០០ដើម។ សម្ភារៈចាប់យកមាន រថយន្ដ ២២គ្រឿង ម៉ូតូ ៣៤៥គ្រឿង ទូរស័ព្ទ ១៣២២គ្រឿង ជញ្ជីង ៥៣គ្រឿង អាវុធខ្លី ១ដើម អាវុធវែង ៥ដើម៕




