មីស៊ីលលឿនជាងសំឡេងរបស់ប្រធានាធិបតីចូ បៃដិន អាចហោះដល់ទីក្រុងមូស្គូក្នុងពេល ២០ នាទី…

លោក ចូ បៃដិន ត្រៀមនឹងបបួលចិននិងរុស្ស៊ីបង្អួតសមត្ថភាពសព្វាវុធគ្នា ដោយសម្ញែងមីស៊ីលទំនើបថ្មីរបស់អាម៉េរិកដែលមានសមត្ថភាពអាចហោះលឿនជាងសំឡេង ២០ ដងឬជាង ២៤.១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលល្បឿននេះអាចវាយប្រហារទីក្រុងមូស្គូក្នុងរយៈពេលតិចជាង ២០ នាទីនិងទីក្រុងប៉េកាំងក្នុងរយៈពេលកន្លះម៉ោង។
ប៉ុន្តែអ្នកវិភាគយោធាបានព្រមានថាការអភិវឌ្ឍអាវុធបច្ចេកវិជ្ជាខ្ពស់បែបនេះនឹងនាំឱ្យមានហានិភ័យធ្ងន់ធ្ងរនៃការភ័ន្តច្រឡំដ៏មហន្តរាយណាមួយ។ រហូតមកទល់ពេលនេះការយល់ឃើញជាទូទៅគឺប្រទេសរុស្ស៊ីរបស់លោកវ្ល៉ាឌីមៀរ ពូទីនមានប្រៀបជាង នៅពេលនិយាយអំពីអាវុធលឿនជាងសំឡេង។


ទោះយ៉ាងណា ការសាកល្បងឆាប់ៗខាងមុខនូវមីស៊ីលឈ្មោះ Rapid Response Weapon (ARRW) ដែលនឹងបាញ់ចេញពីយន្តហោះធុន AGM-183A គឺជាការបង្ហាញយ៉ាងច្បាស់ថាសហរដ្ឋអាម៉េរិកកំពុងតាមទាន់រុស្ស៊ី។
សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយកងទ័ពអាកាសអាម៉េរិកបានសរសេរថា ការធ្វើតេស្តិ៍ម៉ាស៊ីនលើកទី ១ (BTF-1) រំពឹងធ្វើក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ។
មីស៊ីលសម្រាប់ការសាកល្បងនេះត្រូវបានដឹកទៅកាន់មូលដ្ឋានទ័ពអាកាសអេដវ៉ាដក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី ១ ខែមីនា ហើយត្រូវបានផ្ទុកនៅលើយន្តហោះទម្លាក់គ្រាប់បែក B-52H Stratofortress។


ឥឡូវនេះការងារកំពុងដំណើរការនៅលើការធ្វើតេស្តិ៍លើដីគោកនិងការត្រួតពិនិត្យមុនការហោះហើរដើម្បីទទួលបានវិញ្ញាបនប័ត្រសម្រាប់ការហោះហើរ។
ឧត្តមសេនីយត្រី ហ៊ីដ ខូលលីន ជានាយកប្រតិបត្តិកម្មវិធីកងទ័ពអាកាសសម្រាប់អាវុធនេះ និយាយថា “ការធ្វើតេស្តម៉ាស៊ីន BTF-1 បានចប់សព្វគ្រប់ហើយកំពុងដំណើរការទៅមុខតាមរយៈការធ្វើតេស្តិ៍លើដីគោកដើម្បីបញ្ជាក់ពីការត្រៀមខ្លួនសម្រាប់ការហោះហើរ”៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram