អ្នកចត្តាឡីស័កជិត៧០០នាក់ នៅស្រុកកោះធំ ត្រូវអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយតេស្តឃើញអវិជ្ជមានកូវីដ១៩…

កណ្ដាល៖ ប្រជាពលរដ្ឋ ចំនួន ៦៨៦នាក់ ដែលបានធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃ និងបានធ្វើតេស្តទទួលបានលទ្ធផល អវិជ្ជមានកូវីដ១៩ ចំនួន ៣ដង ត្រូវបានអាជ្ញាធរខេត្តកណ្ដាលអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនវិញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។
ប្រជាពលរដ្ឋទាំង ៦៨៦នាក បានស្នាក់នៅអគាររួម របស់សណ្ឋាគារ យុង យ័ន ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងឱ្យក្រុមគ្រូពេទ្យយកសំណាករបស់ពួកគាត់។ សម្រាប់ការវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគាត់ ក្រុមគ្រូពេទ្យក៏បានចេញនូវលិខិតបញ្ជាក់សុខភាពជូនពួកគាត់ផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram