រថយន្តហាយប្រ៊ីដបើកបរយ៉ាងលឿនទៅបុកម៉ូតូ…

ខេត្តក្រចេះ៖ បុរសម្នាក់បាន .ស្លា .ប់ . ភ្លាមៗ នៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថា្នក់ចរាចរណ៍មួយដែលបានកើតឡើងរវាងរថយន្តបុកគ្នាជាមួយម៉ូតូយ៉ាងពេញទំហឹងខណៈបើកបរបញ្ច្រាសទិសគ្នារួចហើយអ្នកបើករថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមនុស្សម្នាក់ .ស្លា .ប់ .នោះបានកើតឡើងនៅវេលាម៉ោង១៤៖៣០នាទីថ្ងៃទី០៧ ខែមីនាឆ្នាំ២០២១ ត្រង់ចំណុចទួលស្បូវស្ថិតក្នុងភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរីខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឱ្យដឹងថា៖ជនរងគ្រោះដែល .ស្លា .ប់ .នៅនឹងកន្លែងកើតហេតុនោះឈ្មោះ វ៉ន វិត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ.ឃុំខាងលើ បើកបរម៉ូតូមិនស្គា

ល់ម៉ាកអត់ ស្លាកលេខ និងថែមទាំងមិនមានពាក់មួកសុវត្ថិភាពទៀតផង។
រីឯជនបង្កជាអ្នកបើកបររថយន្តឈ្មោះជ័យ ឃុនអ៊ាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបើកបររថយន្តកាមរីហាយប្រ៊ីដពាក់ស្លាកលេខភ្នំពេញ2BC-0665បញ្ច្រាសទិសពីជើងទៅត្បូង។
បន្ទាប់ពីកើតហេតុភ្លាមៗនោះអ្នកបើកបររថយន្តក៏បានចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែរ។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ផ្លូវគោកបានចុះពិនិត្យកន្លែងកើតហេតុនិងប្រគល់សាកសពឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ឯវត្ថុតាងបង្ករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោគរង់ចាំដោះស្រាយតាមក្រោយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram